ថ្នាល
Thnal
Toggle theme
Toggle Language
Menu
Search
Cart
0
Categories
Kids Book
Books
Kid Books
News
Contact
About
Toggle theme
Toggle Language
All Categories
Arts
General
History
(1)
Tourism
Biography
Cambodia History
Kids Book
(83)
Language
Literature
(8)
Philosophy
(1)
Religions
Science
Sociology
Technology
Published Year
From
to
Price ($)
0
100
Apply Filter
Sort By :
Sort Direction
Filter
9.00 $
ទន្សាយជានរណា
ទន្សាយគឺជាក្មេងស្រីម្នាក់ ដែលមានក្ដីសុបិនចង់ក្លាយជាអ្នកនិពន្ធតាំងពីអាយុ ១២ ឆ្នាំ។ ជាក្ដីស្រមៃគ្មានភាពប្រាកដនិយមទាល់តែសោះ ព្រោះសូម្បីតែខ្លួននាងផ្ទាល់ក៏មិនដឹងថាពេលក្លាយជាអ្នកនិពន្ធម្នាក់តែគ្មានប្រាក់ខែដូចការងារផ្សេងទៀត តើនាងអាចរស់នៅដោយរបៀបណា? នាងដឹងត្រឹមថាចូលចិត្តអានសៀវភៅ។ រួចក៏ចង់សរសេរពីរឿងរ៉ាវគ្រប់យ៉ាង តែស្ថិតនៅក្នុងចិត្តរបស់នាង ហើយដែលនាងមិនអាចនឹងនិយាយចេញមកបាន។ ជីវិតកូនអ្នកក្រមិនខុសពីលម្អងធូលីត្រូវខ្យល់បក់វក់វីគ្មានទីកំណត់។ ទុក្ខលំបាកជាមេរៀនជីវិតដែលបង្រៀននាងឱ្យរឹងមាំដើម្បីរស់។ ឧបសគ្គរាប់មិនអស់ជាបទពិសោធន៍សម្រាប់ឲ្យនាងតស៊ូរហូតដល់ទីបំផុត។ ស្នេហាយុវវ័យសម្រាប់កូនអ្នកក្រគ្រាន់តែជាពន្លឺកាំជ្រួច ដែលភ្លឺស្អាតតែមួយរំពេចហើយក៏រលាយបាត់អស់។ ក្ដីសង្ឃឹមសម្រាប់នាងប្រៀបដូចដុំពពកនៅលើមេឃដ៏សែនខ្ពស់ឆ្ងាយ អាចមើលឃើញតែស្រវាចាប់មិនបានឡើយ។ ទោះបីត្រូវឆ្លងកាត់ខ្យល់ធំខ្ពស់ជ្រោះជ្រៅកម្រិតណាក៏ដោយ នាងគ្មានថ្ងៃបោះបង់ការតស៊ូជាដាច់ខាត។ គ្រប់ជីវិតមិនអាចជ្រើសរើសកន្លែងកើតបានទេ តែយើងអាចជ្រើសរើសត្រួសត្រាយផ្លូវល្អសម្រាប់ខ្លួនឯងបាន ជ្រើសរើសបោះជំហានទៅមុខដោយអង់អាចមិនរាថយព្រោះនាងជឿជាក់ថាការធ្វើដំណើរដោយមានគោលដៅច្បាស់លាស់ទោះបីត្រូវដើរយឺតបន្តិចក៏ដោយចុះ គង់តែអាចសម្រេចក្ដីសុបិន។ ទឹកស្រក់ម្ដងមួយតំណក់ៗឥតដាច់គង់តែអាចទម្លុះថ្មបាន ភាពជោគជ័យមិនដែលបោះបង់មនុស្សដែលមានចិត្តព្យាយាមអត់ធ្មត់ឡើយ។
Showing 1 to 1 of 1 Results
previous
1
Next
Author
Select Author
Publishers
Select Publisher